ថ្ងៃទី 10 ខែ ឧសភា ឆ្នាំ 2018

ជូនចំពោះមាតាបិតាសិស្សានុសិស្សជាទីគោរពរាប់អាន !

សាលារៀន AIS សូមស្វាគមន៍ ។ ខ្ញុំជឿជាក់ថា លោកអ្នកនឹងរីករាយដោយបានដឹងថា យើងខ្ញុំកំពុងរៀបចំ កម្មវិធីជាច្រើន ដើម្បីធ្វើយ៉ាងណានាំយកនូវគុណភាព និងប្រព័ន្ធ មកកាន់សាលារៀនយើងខ្ញុំ និងសម្រាប់ សិស្សានុសិស្ស របស់យើងខ្ញុំ ដូចជា កម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) កម្មវិធី JROTC កម្មវិធីមហាវិទ្យាល័យ SAN MATEO នៃ Silicon Valley USA និងកម្មវិធីនានាជាច្រើនទៀត។

នៅក្នុងដំណើរការនេះ យើងខ្ញុំត្រូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់លោកអ្នក។ គំនិត និងក្តីកង្វល់ នានារបស់លោកអ្នក លោកអ្នកអាចចែករំលែកជាមួយខ្ញុំបានគ្រប់ពេលវេលា ដោយមកសាលារៀនផ្ទាល់ តាមការណាត់ជួប ឬដោយសរសេរលិខិតផ្ញើមកខ្ញុំតាមអ៊ីមែលដែលខ្ញុំបានបង្កើតឡើងជាមួយមាតាបិតា (អាសយដ្ឋានអ៊ីមែល៖ info@achieversinternationalschool.com)។ ដូចគ្នាផងដែរ សូមភ្ជាប់ (Add) គណនីហ្វេសប៊ុករបស់យើងខ្ញុំចូលក្នុងគណនីហ្វ៊េសប៊ុករបស់លោកអ្នកផង ធ្វើយ៉ាងនេះ លោកអ្នកអាច មើលឃើញអ្វីៗដែលសិស្សានុសិស្សរបស់យើងខ្ញុំកំពុងធ្វើ និងកម្មវិធីអ្វីខ្លះដែលនឹងមាននាពេលខាងមុខ (Facebook achieversinternationalschool)។ សូមចូលឆែកមើលគេហទំព័រយើងខ្ញុំនៅក្នុងផ្នែកដំណឹងសម្រាប់ដំណឹង និងព័ត៌មានថ្មីៗចុងក្រោយបំផុត។

ក្នុងពេលឆាប់ៗខាងមុខនេះ យើងខ្ញុំនឹងបញ្ចប់ឆ្នាំសិក្សានេះហើយ ហើយខ្ញុំកំពុងតែខិតខំពង្រឹងគុណភាព ប្រព័ន្ធ និងសាលារៀនរបស់យើងខ្ញុំឲ្យកាន់តែរឹងមាំ។ យើងខ្ញុំបានណែនាំដាក់បញ្ចូល​គោលការណ៍ និង វិធីសាស្ត្រថ្មីៗជាច្រើន សម្រាប់បុគ្គលិក និងសិស្សានុសិស្សរបស់យើងខ្ញុំ។ គោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំងនោះគឺ សិស្សានុសិស្សត្រូវមកសាលារៀនដោយស្លៀកពាក់ឯកសណ្ឋាន។ សូមមេត្តាជួយ ធានាឲ្យបានផងថា កូនៗ របស់លោកអ្នកមកសាលារៀន ដោយមានស្លៀកពាក់ឯកសណ្ឋាន។ ការចូលរួម គាំទ្ររបស់លោកក្នុងកិច្ចការនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។

ក្នុងនាមជាសាលារៀនមួយ ការអប់រំគឺជាកម្មវត្ថុដ៏ចម្បងរបស់យើងខ្ញុំ ប៉ុន្តែ ការពិតនៅតែដដែលទេថា នេះ គឺ ជាអាជីវកម្មផងដែរ។ ហើយអាជីវកម្ម មិនអាចដំណើរការទៅបានទេ ប្រសិនបើគ្មានការរៀបចំចាត់ចែង ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ។ សាលារៀនមានកាតព្វកិច្ច និងករណីយកិច្ចជាច្រើនដែលអាចត្រូវបានបំពេញបាន លុះត្រាណាតែមានហិរញ្ញវត្ថុតែប៉ុណ្ណោះ។ យើងខ្ញុំសូមស្នើសុំដល់មាតាបិតាសូមយល់ អំពីចំណុចនេះ និងគាំទ្រយើងខ្ញុំ តាមរយៈការបង់ថ្លៃសិក្សាឲ្យទាន់ពេលវេលាកំណត់។ ការគាំទ្ររបស់លោកអ្នក នឹងជួយឲ្យ យើងខ្ញុំប្រមូលបានធនធាននៅចំពេលវេលាត្រឹមត្រូវ ដើម្បីត្រៀមខ្លួនប្រើប្រាស់ធនធានទាំងនោះនៅពេល វេលាមួយនិងក្នុងលក្ខណៈមួយដែលត្រឹមត្រូវផងដែរ។

ខ្ញុំដឹង ថាការបំពេញកាតព្វកិច្ចទាំងនេះប្រហែលមិនងាយស្រួលសម្រាប់លោកអ្នកទេ ប៉ុន្តែប្រសិនបើយើងខ្ញុំ មិនអនុវត្តតាមវិធាន គោលការណ៍ និងប្រព័ន្ធទេ លោកអ្នកអាចពិចារណាបានថា តើយើងខ្ញុំអាចនាំយក គុណភាពមក​កាន់ការងារយើងខ្ញុំបាន​យ៉ាងដូចម្តេចទៅ។ បុគ្គលិករបស់យើងខ្ញុំកំពុងខិតខំធ្វើការ ដើម្បីបង្កើតបទដ្ឋាននោះ ប៉ុន្តែប្រសិនបើគ្មានការគាំទ្ររបស់លោកអ្នកទេ បទដ្ឋាននោះ មិនអាចសម្រេច​ទៅបានឡើយ។ ខ្ញុំជឿជាក់ថា លោកអ្នកនឹងយល់ និង ឯកភាពតាមរបៀប និងវិធីសាស្ត្ររបស់យើងខ្ញុំ។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរអរគុណចំពោះការគាំទ្ររបស់លោកអ្នក និងធានាចំពោះលោកអ្នកថា យើងខ្ញុំ នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីបង្កើតគុណភាព និងបទដ្ឋានសម្រាប់សាលារៀនរបស់យើងខ្ញុំ និងកូនៗ របស់លោកអ្នក។

សូមអញ្ជើញសរសេរលិខិតផ្ញើមកខ្ញុំតាមអ៊ីមែលដែលត្រូវបានផ្តល់ជូនខាងលើ និងសូមកុំភ្លេចភ្ជាប់បញ្ចូល គណនី ហ្វេសប៊ុករបស់យើងខ្ញុំចូលក្នុងគណនីហ្វ៊េសប៊ុករបស់លោកអ្នកផងដែរ។

ខ្ញុំសូមជូនពរឲ្យលោកអ្នកមានថ្ងៃល្អ និងសូមអះអាងធានាចំពោះលោកអ្នកថា នៅពេលដែលមានការគាំទ្រ ពីលោកអ្នក យើងខ្ញុំនឹងប្រាកដជាអាចនាំមកនូវគុណភាពថ្មីសម្រាប់សិស្សានុសិស្សរបស់យើងខ្ញុំ។

 

ដោយក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ ។

 

នាយកសាលាAIS