គោរពជូនលោក លោកស្រី និងសិស្សានុសិស្សជាទីស្រឡាញ់​ និងគោរពរាប់អាន:

 

សាលារៀនយើងខ្ញុំ មានកិត្តយសសូមជំម្រាបជូនលោក លោកស្រី​ជាអាណាព្យាបាលសិស្សានុសិស្សទាំងអស់ថា ឆ្នាំសិក្សា២០១៧ ២០១៨ នឹងត្រូវបានបញ្ចប់នៅក្នុងពេលខាងមុខនេះ ការប្រលងបញ្ចប់របស់សិស្សនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨។ លោកគ្រូ អ្នកគ្រូ បុគ្គលិក​រួមទាំងសិស្សានុសិស្សរបស់យើងបានខិតខំបំពេញការងារ និងការសិក្សារៀនសូត្រ​ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចនូវលទ្ធផលរបស់ពួកគេ។ យើងខ្ញុំសុំបួងសួង និងប្រសិទ្ធិពរជ័យដល់សិស្សានុសិស្សរបស់យើងអោយបានសម្រេចនូវលទ្ធផលដែលបានរំពឹងទុក។​ នៅចុងខែនេះ សាលានឹងប្រកាសលទ្ធផលប្រលង។ សាលាសូមជម្រាបជូនដំណឹង​​ ២សំខាន់ដល់លោក លោកស្រីជាអាណាព្យាបាលសិស្ស ទី១ គឺថ្នាក់វិសម្សកាល​ (Summer Class) និងថ្នាក់ត្រៀម និងទី២ គឺថ្ងៃចែកវិញ្ញាប័ណ្ណប័ត្រ។

ទី១: ថ្នាក់វិសម្សកាល (Summer Class) ថ្នាក់ត្រៀមនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ រហូតដល់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងពេលសិក្សានេះ សាលាមានការរៀនអំពីការសន្ទនា ការអាន ការសរសេរ និងថ្នាក់បំប៉នចំណេះដឹងទូទៅ ក្នុងការរៀបចំសិស្សានុស្សរបស់យើងដើម្បីត្រៀមខ្លួនចូលរៀននៅកំរិតបន្ទាប់។ ចំពោះសិស្សានុសិស្សដែលមានបំណងចូលរៀនថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សាលារីករាយនឹងទទួលស្វាគមន៍។ សាលានឹងរៀបចំម៉ោងសិក្សាដូចធម្មតា។ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។ មេរៀន (មុខវិជ្ជា) សំរាប់បង្រៀនថ្នាក់ចំណេះដឹងទូទៅ រយះពេលសិក្សាមានដប់ (10.5) ខែកន្លះ ហើយរយះពេលនៅសល់ មួយខែកន្លះ (1.5) គឺសំរាប់ថ្នាក់បំប៉ន។

លោក លោកស្រីដែលមានបំណងអោយបុត្រធីតា របស់ខ្លួនទៅលំហែរកាយ​ (ឬចង់ឲ្យពួកគាត់ឈប់សំរាក) នៅក្នុងខែកក្កដាខាងមុខនេះ សូមអោយពួកគេប្រលងបញ្ចប់ជាមុនសិន។ សាលាសំណូមពរដល់លោក លោកស្រី ជាអាណាព្យាបាលសិស្ស មេត្តាផ្តល់ដំណឹងលើការបរិច្ឆេទពីការសំរាក ឬ ការចូលរៀនថ្នាក់បំប៉ន អោយបានឆាប់មកដល់សាលាយើងខ្ញុំ ដើម្បីងាយស្រួលក្នុងការរៀបចំថ្នាក់ទៅតាមកាលវិភាគទាំងនោះ។

 

ទី២: ថ្ងៃចែកវិញ្ញាប័ណ្ណប័ត្របញ្ចប់ការសិក្សា :

ចំពោះសិស្សានុសិស្សដែល​ ទទួលបានចំណាត់ថ្នាក់ល្អ សាលានឹងប្រារព្ធពិធីចែកវិញ្ញាប័ណ្ណប័ត្រដល់សិស្សឆ្នើម និងប័ណ្ណសរសើរ នៅសាលា អឹឈីវើអ៊ីនធើណេសិនណលស្គូល។

ជាថ្មីម្តងទៀត យើងខ្ញុំតាំងនាមអោយសាលា សូមថ្លែងអំណរអគុណដល់លោក លោកស្រី បុគ្គលិក និងសិស្សានុសិស្សទាំងអស់ដែលបានគាំទ្រដល់សាលា ដែលខិតខំប្រឹងប្រែងបង្រៀន និងខិតខំយកចិត្តទុកដាក់រៀនសូត្រ ដែលអាចអោយសាលាដំណើរការដល់សព្វថ្ងៃនេះ។

សូមជូនពរដល់លោក លោកស្រី បុគ្គលិក និងសិស្សានុសិស្សទាំងអស់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ។

 

Dear Parents and Students:

Greeting! Our Academic year 2017-2018 is coming to an end. Final exam will start from 19th June 2018. Our students and teachers have worked hard to achieve their goal. We wish all the students success.

By end of the month we will declare the final result. There are two important news for the parents. These are –

  1. Summer / Preparatory Classes:

Summer / Preparatory Classes will start from 26th June 2018 until 26th July 2018. During this period we will have conversation, reading, writing, comprehension classes to prepare the students for their next level. Students who are willing to come and join these classes are welcome. School will resume regular timing. New Academic year will start from 1st August 2018. Our full curriculum Course runs for ten and a half months period and the rest one and half month period is for the preparatory classes.

Parents who want their children to take off from the school in the month of July after the final exams can have a break for the kids. We request the parents to let us know the dates as soon as possible so that we can arrange the classes accordingly.

 

  1. The Recognition Day:

For our ranked students we will celebrate the day by acknowledging their merit by awarding them the certificates. We will host the ceremony in the school premises (Date to be declared).

Once again, on behalf of the school we would like to thank all of our staff​s and students who have supported the schools in teaching and working hard to keep the school going.

We wish you all the best in all your endeavors.

Yours Sincerely

Mr. S. Khong

Director